CHHAN DINA

Migration

ទេសន្តរប្រវេសន៍ គឺជាស្នាដៃសិល្បៈថ្មីមួយរបស់សិល្បករ ឆន ឌីណា ដែលនាំអារម្មណ៍ពួកយើងទៅកាន់ពិភពសត្វស្លាប ដែលសម្រាប់គាត់ នេះជាប្រធានបទដ៏ទាក់ទាញគ្មានទីបញ្ចប់មួយ។ រូបបក្សីរួមមាន ក្រៀល ចំពុះ និង ចាប ផុសចេញពីផ្ទាំងស រំលេចដោយទឹកខ្មៅ និងប្រដេញឆ្លុះជាមួយពណ៌អាគ្រីលីកផ្សេងៗគ្នា ។ ស្ទីល៍ដ៏ល្អពិចិត្ររបស់សិល្បករបង្ហាញថាមពលយ៉ាងស្វាហាប់របស់ពពួកសត្វទាំងនោះ ដោយការផាត់ពណ៍ និងទឹកខ្មៅគូសវាសដិតដាមពេញផ្ទាំងក្រណាត់។

សម្រាប់កម្រងស្នាដៃនេះ សិល្បករ ឌីណា សង្កេតការផ្លាស់ទីរបស់ពពួកសត្វស្លាប និងការឆ្លើយតបរបស់បក្សីទាំងនោះទៅកាន់បរិស្ថាន។ ចាប់តាំងពីជំងឺរាតត្បាតជាសកលបានកើតឡើង អ្នកស្រីបានកំណត់សម្គាល់ឃើញថា ចំនួនសត្វបក្សីបានកើនឡើងច្រើន តាមកន្លែងនានាដែលធម្មតាជាកន្លែងធ្លាប់មានមនុស្សកកកុញ និងនៅរាជធានីភ្នំពេញដែលពីមុនមកមិនធ្លាប់ឃើញមានវត្តមានពួកគេ ហើយនៅកន្លែងមួយចំនួនជុំវិញពិភពលោកក៏ដូច្នេះដែរ ។ សម្រាប់សិល្បកររូបនេះ នេះគឺជាពេលវេលាមួយ ដើម្បីឱ្យយើងឆ្លុះបញ្ចាំងពីទំនាក់ទំនងរបស់ពួកយើងជាមួយបក្សី និងធម្មជាតិ។ ដើម្បីពិចារណាថា តើសង្គមទំនើប និងការរៀបចំក្រុងកម្រិតណា ដែលយើងអាចរស់នៅដោយចុះសម្រុងជាមួយបរិស្ថានយើងបាន។
__

សិល្បករ ឆន ឌីណា កើតនៅក្នុងឆ្នាំ១៩៨៤ ហើយបច្ចុប្បន្ននេះ អ្នកស្រីធ្វើការ និងរស់នៅទីក្រុងភ្នំពេញ។ ពីមួយឆ្នាំទៅមួយឆ្នាំ ស្ទីល៍របស់អ្នកស្រី ឌីណា បានរីកចម្រើនក្នុងទម្រង់ផ្សេងៗគ្នា ប៉ុន្តែរាល់ដំណើរការទៅរកអ្វីថ្មីមួយ អ្នកស្រីនៅតែរក្សាធាតុក្នុងស្នាដៃរបស់អ្នកស្រី។

គំនូរបក្សី គំនូរបន្តក់ គំនូរបែបស្រមោល និងគំនូរបែបពិភពខាងក្នុង/ស្រមើស្រមៃ គឺវិធីមួយចំនួនក្នុងវិធីដ៏ច្រើនទៀតដែលសិល្បកររូបនេះប្រើដើម្បីបង្ហាញពីប្រធានបទទាក់ទងនឹង ការបាត់បង់ គ្រួសារ ភាពឯកា ការអបអរសាទរ និងសេចក្តីស្នេហា។ ការងារភាគច្រើនរបស់អ្នកស្រី មានបង្កប់លក្ខណៈអរូបីយអំពីធម្មជាតិ ។ សិល្បករ ឌីណា គឺជាអ្នកស្រឡាញ់ពិភពធម្មជាតិដ៏ខ្លាំងក្លាមួយរូប ហើយអ្នកស្រីបានបរិច្ចាគស្នាដៃសិល្បៈផ្ទាល់ខ្លួនជាច្រើនដើម្បីរៃអង្គាសថវិកាសម្រាប់សត្វដែលត្រូវការជំនួយ។ ពេលថ្មីៗនេះ អ្នកស្រីបានបរិច្ចាគស្នាដៃរបស់ខ្លួន ដើម្បីជួយដល់សត្វរងគ្រោះពីភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៩។

ក្តីស្រឡាញ់ចំពោះសិល្បៈបានផ្តល់ថាមពល និងភាពរីករាយដល់អ្នកស្រី ក្នុងការបង្រៀនគំនូរដល់ក្មេងៗ ក៏ដូចជាយុវជន នៅតាមមណ្ឌលកុមារកំព្រា និងសាលាអន្តរជាតិមួយចំនួន។ ស្នាដៃសិល្បៈរបស់សិល្បករ ឌីណា ត្រូវបានទទួលស្គាល់ និងគាំទ្រដោយអង្គការសហប្រជាជាតិ និងពានរង្វាន់ស្ត្រីឆ្នើមអាស៊ីអាគ្នេយ៍ (ឆ្នាំ២០១៨) ហើយអ្នកស្រីធ្លាប់បានតាំងបង្ហាញស្នាដៃរបស់ខ្លួននៅតាមបណ្តាប្រទេសមួយចំនួនដូចជា៖ កម្ពុជា កូឡុំប៊ី បារាំង សិង្ហបុរី និងសហរដ្ឋអាមេរិក។ សិល្បករ ឌីណា គ្រោងនឹងបន្តបង្ហាញស្នាដៃសិល្បៈដោយដាក់បញ្ចូលថាមពលនៃជីវិតក្នុងតំបន់អាស៊ី។

Migration is a new body of work by Chhan Dina that draws our attention to the world of birds, an endlessly fascinating subject for the artist. Cranes, finches and sparrows, in varied tones of ink and acrylic, emerge from a white background. The artist’s well-established style captures their dynamic energy with paint and ink splashed and dripped across the canvases.

For this series, Dina considers the migration of birds and their response to their environment. She notes that since the start of the global pandemic there are increased numbers of birds in places that are normally populated by people, with unusual sightings in Phnom Penh and around the world. For the artist, this is a moment to reflect on our relationship with birds and nature. To consider how as a modern and urbanized society we can live cooperatively with our environment.
__

Chhan Dina was born in 1984, and currently she lives and works in Phnom Penh, Cambodia. Dina’s style has developed throughout the years in a range of media however, from each venture into a new medium she maintains a motif. Birds, drizzled enamel, profile silhouettes and psychedelic brushstrokes are some of the many vehicles Dina uses to explore themes of loss, family, loneliness, celebration and love. Most of her work of late is abstract in nature. Dina is an avid lover of the natural world and has donated many of her works of art to raise money for animals in need, most recently to animals affected in the 2019 wildfire in Australia.

Her love of art gives her the energy and enthusiasm to teach visual art to children and teenagers in a number of orphanages and the International schools. Dina’s artwork has been recognised and supported by the United Nations and Asean Women of the Future Awards (2018) and she has exhibited work in Cambodia, Colombia, France, Singapore and the USA. Dina plans to continue depicting dynamic and engaging works of art, capturing the energy of life in Asia.